Angkor Ratanak Eye Clinic

Chip Mong 271

យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភ្នែកនិងយល់ពីតម្រូវការរបស់អ្នកជំងឺ

ផ្តល់នូវផាសុកភាពនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់

ចាប់ផ្តើមពីការពិគ្រោះយោបល់ផ្ទាល់ខ្លួនរហូតដល់ការជាសះស្បើយក្រោយការវះ
កាត់ យើងខ្ញុំតែងផ្តល់អាទិភាពលើការថែទាំ និងផាសុកភាពរបស់លោកអ្នក។

ក្នុងដៃអ្នកជំនាញ លោកអ្នកនិងទទួលបានគំហើញច្បាស់លាស់ល្អ

ជាមួយនឹងការវះកាត់ជំងឺភ្នែកឡើងបាយជោគជ័យជាង 5,000 ភ្នែក លោក
សាស្ត្រាចារ្យ ស៊ុន សារិន ផ្តល់នូវភាពច្បាស់លាស់ និងយកចិត្តទុកដាក់ក្នុង
ការថែទាំ។

អំពីវេជ្ជបណ្ឌិត

លោកសាស្ត្រាចារ្យ ស៊ុន សារិន

វេជ្ជបណ្ឌិតឯកទេសភ្នែក

លោកសាស្ត្រាចារ្យ ស៊ុន សារិន បានជ្រើសរើសឯកទេសភ្នែក​ ដែលតួនាទីរបស់
លោកជាគ្រូពេទ្យព្យាបាលភ្នែក និងជាគ្រូពេទ្យឯកទេសវះកាត់ភ្នែកផងដែរ។ ការ
ព្យាបាលភ្នែក និងការវះកាត់ភ្នែកប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីជួយអ្នកជំងឺឱ្យ
មើលឃើញឡើងវិញ។


សម្រាប់គាត់ "ភ្នែកដែលមានសុខភាពល្អ" មានន័យថាភ្នែកដែលមានគំហើញល្អ
និងគ្មានផលរំខាន ប៉ុន្តែអ្នកត្រូវចាំថាជំងឺភ្នែកខ្លះមិនមានរោគសញ្ញាឱ្យអ្នកដឹងទេ​
ដូច្នេះហើយលោក​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​ភ្នែក​ជា​ប្រចាំ​ដើម្បី​ធានា​ថា​ភ្នែករបស់លោក
អ្នកមានសុខភាពល្អ​និងព្យាបាលទាន់ពេលវេលា។


សម្រាប់​គ្រូពេទ្យ​ឯកទេស​ភ្នែកជំនាន់ក្រោយ លោកបានណែនាំ​សង្កត់​ធ្ងន់​ថា ចំណង់​
ចំណូលចិត្ត​លើ​វិស័យ​នេះ​គឺ​សំខាន់​ដូច​ជំនាញ​បច្ចេកទេស​ដែរ។

ជាចុងក្រោយ គាត់បានណែនាំទាក់ទងនិងការពិនិត្យសុខភាពជាប្រចាំពិតជាសំខាន់
ណាស់ដោយមិនគិតពីអាយុនោះទេ ព្រោះថាការរកឃើញទាន់ពេលអាចនាំឱ្យការ
គ្រប់គ្រង និងព្យាបាលទទួលបានលទ្ធផលល្អ។

ប្រវត្តិរូបសិក្សា

ប្រវត្តិរូបសិក្សា:

1990-1997: សញ្ញាប័ត្រថ្នាក់វេជ្ជបណ្ឌិតពីសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលនៅ
ភ្នំពេញ


1998-2000: សញ្ញាបត្រឯកទេសភ្នែក នៅមន្ទីរពេទ្យ ភ្នែកខេត្តតាកែវ (គាំទ្រដោយ CBM)


2000-2003: សញ្ញាបត្រវេជ្ជបណ្ឌិតឯកទេសភ្នែកពីប្រទេសនេប៉ាល់។


2005: ឯកទេសបណ្តុះបណ្តាលវះកាត់ភ្នែកឡើងបាយជាមួយក្រុមវេជ្ជបណ្ឌិតមកពី
សហរដ្ឋអាមេរិក


2007: Management training in Eye Care Delivery at Lions Aravind
Institute, India


លោកសាស្ត្រាចារ្យ ស៊ុន សារិន

វេជ្ជបណ្ឌិតឯកទេសភ្នែក

បទពិសោធន៍ការងារ

បទពិសោធន៍ការងារ:

2012-បច្ចុប្បន្ន: អនុប្រធានមន្ទីរពេទ្យអង្គឌួង។


2004-2011: សហប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ។


2005-បច្ចុប្បន្ន: សាស្រ្តាចារ្យនៃសាកលវិទ្យាល័យអន្តរជាតិ។


2007-បច្ចុប្បន្ន: សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល
រាជធានី​ភ្នំពេញ បង្រៀន​និស្សិត​ក្រោយ​ឧត្តម​សិក្សា​ ផ្នែក​ភ្នែក។


2011-បច្ចុប្បន្ន: Postgraduate Training Officer in Ophthalmology of
International University.


2013-2015: ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា។


លោកសាស្ត្រាចារ្យ ស៊ុន សារិន

វេជ្ជបណ្ឌិតឯកទេសភ្នែក

ផ្តល់អតិភាពខ្ពស់ដល់អ្នកជំងឺ

អ្នកជំងឺគឺជាស្នូលនៃ ការអនុវត្ត និងការខិតខំប្រឹង
ប្រែងរបស់យើង។ យើងខ្ញុំផ្តល់អាទិភាពដល់ការថែទាំ
អ្នកជំងឺទៅតាមតម្រូវការ ដោយធានាថាអ្នកជំងឺគ្រប់
រូបទទួលបានការគោរព និងការយកចិត្តទុកដាក់
ខ្ពស់។ការប្រឹក្សាយ៉ាងហ្មត់ចត់របស់យើងអាចជួយអ្នក
ជំងឺឱ្យយល់ពីជម្រើសនៃការព្យាបាលរបស់ពួកគេ
ដោយមិនធ្វើឱ្យពួកគេមានការព្រួយបារម្មណ៍ក្នុងការ
ទទួលយកការព្យាបាលពីគ្លីនិកយើងខ្ញុំឡើយ។

ជំនាញថែទាំភ្នែកឡើងបាយ

ភាពជាអ្នកដឹកនាំ

នៅគ្លីនិកភ្នែកអង្គររតនៈ ជីបម៉ុង 271 យើងខ្ញុំមានអ្នក
ជំនាញផ្នែកព្យាបាលភ្នែកឡើងបាយ ដឹកនាំដោយលោក
សាស្ត្រាចារ្យ ស៊ុន សារិន ដែលមានបទពិសោធន៍ជាង
20 ឆ្នាំ និងបានធ្វើការវះកាត់ជំងឺភ្នែកឡើងបាយជាង
5,000 ភ្នែក។ ការព្យាបាលទៅតាមតម្រូវការរបស់អ្នក
ជំងឺយើងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការពិសេស
របស់អ្នកជំងឺម្នាក់ៗ បង្កើនចក្ខុវិស័យ និងគុណភាពជីវិត
របស់ពួកគេ។

លោក​សាស្ត្រាចារ្យ ស៊ុន សារិន ជា​បុគ្គល​សំខាន់​ម្នាក់​
ក្នុង​ការ​ធ្វើឱ្យ​ផ្នែក​ភ្នែក​នៅ​កម្ពុជាជឿនលឿន។ ការ
លះបង់របស់គាត់ក្នុងការជំរុញវិស័យនេះ គឺបង្ហាញឱ្យ
ឃើញតាមរយៈការបង្ហាត់បង្រៀរបស់គាត់ទៅគ្រូពេទ្យ
ភ្នែកជំនាន់ក្រោយ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់
គាត់ធានាថា គ្លីនិកភ្នែកអង្គររតនៈ ជីបម៉ុង 271 ជា
គ្លីនិកភ្នែកដែលគួរឱ្យមានទំនុកចិត្តសម្រាប់ការថែទាំ
ភ្នែក។

អំពីគ្លីនិក

បេសកកម្ម

ផ្តល់ការថែទាំភ្នែកដោយយកចិត្តទុកដាក់ ដោយក្តីមេត្តា និងវិជ្ជាជីវៈ ធានាថាអ្នកជំងឺគ្រប់រូបទទួលបានការព្យាបាល
តាមស្តង់ដារខ្ពស់បំផុត។


ចក្ខុវិស័យ

ដើម្បីក្លាយជាគ្លីនិកភ្នែកឈានមុខគេនៅកម្ពុជា លើកកំពស់សុខភាពភ្នែក និងគុណភាពជីវិតសម្រាប់អ្នកជំងឺរបស់
យើង ទន្ទឹមនឹងនេះក៏មានការបង្ហាត់បង្រៀនិងចែករំលែកចំំំណេះដឹងដល់ទៅគ្រូពេទ្យភ្នែកជំនាន់ក្រោយផងដែរ។


យើងផ្តល់តម្លៃខ្ពស់ទៅលើ

ផ្តល់អតិភាពខ្ពស់ដល់អ្នកជំងឺ:

យើងផ្តល់អាទិភាពដល់តម្រូវការ និងសុខុមាលភាពរបស់អ្នកជំងឺរបស់យើង ដោយធានាបាននូវការយកចិត្ត
ទុកដាក់ និងការគោរព។


ឧត្តមភាព:

យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីផ្តល់ជូននូវគុណភាពខ្ពស់បំផុតគ្រប់ទិដ្ឋភាពនៃសេវាកម្មរបស់យើង ចាប់ពីការធ្វើរោគ
វិនិច្ឆ័យ រហូតដល់ការព្យាបាល និងការថែទាំ។


កិច្ចសហការ:

យើងខ្ញុំជឿជាក់លើថាមពលនៃការធ្វើការងារជាក្រុម ដោយធ្វើការរួមគ្នាជាមួយអ្នកជំនាញ ធានាបានថាអ្នកជំងឺ និង
ក្រុមគ្រួសាររបស់ពួកគេនិងទទួលបានលទ្ធផលដ៏ល្អ។


ការប្តេជ្ញាចិត្តចំពោះសហគមន៍:

យើងខ្ញុំលះបង់និងប្រគល់ជូនសហគមន៍របស់យើងដោយផ្តល់នូវការថែទាំភ្នែកដែលមិនមានឧបសគ្គដូចជាតម្លៃ
ទីតាំង និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក។

អំពីសេវាកម្ម

ការពិគ្រោះយោបល់ជំងឺភ្នែក
ឡើងបាយ និងការវះកាត់

លោកសាស្ត្រាចារ្យ ស៊ុន សារិន អ្នកជំនាញដែលអ្នកជំងឺមានទំនុកចិត្ត
ខ្ពស់ក្នុងការវះកាត់ជំងឺភ្នែកឡើងបាយ បានវះកាត់ជំងឺភ្នែកឡើងបាយ
ដោយជោគជ័យជាង 5,000 ភ្នែកនៅប្រទេសកម្ពុជា។ គាត់ធ្វើការពិគ្រោះ
យោបល់យ៉ាងហ្មត់ចត់ដើម្បីវាយតម្លៃស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ និង
បង្កើតផែនការព្យាបាលតាមស្ងានភាពនិងតម្រូវការរបស់អ្នកជំងឺ។ ជាមួយ
នឹងបទពិសោធន៍ដ៏ច្រើនរបស់គាត់ និងការយកចិត្តទុកដាក់ខ្ពស់ទៅលើ
អ្នកជំងឺ លោកសាស្ត្រាចារ្យ ស៊ុន សារិន ធានាសុវត្ថិភាព និងប្រសិទ្ធភាព
នៃការវះកាត់ជំងឺភ្នែកឡើងបាយ ជួយអ្នកជំងឺឱ្យមើលឃើញច្បាស់ឡើង
វិញ និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។

ការថែរក្សាសុខភាពភ្នែកកុមារ

ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងផ្នែកជំងឺភ្នែកកុមារ លោក
សាស្ត្រាចារ្យ ស៊ុន សារិន មានជំនាញក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល
ជម្ងឺភ្នែកកុមារជាច្រើន រួមមាន ជំងឺ ភ្នែកម្ញូប, វះកាត់កែរភ្នែកស្រលៀង និង
ព្យាបាលជំងឺភ្នែកខ្ជិល ។ គាត់យល់ពីសារៈសំខាន់នៃការរកឃើញដំបូង និង
ការអន្តរាគមន៍សម្រាប់សុខភាពភ្នែករបស់កុមារ និងធ្វើការយ៉ាងជិតស្និទ្ធ
ជាមួយឪពុកម្តាយដើម្បីធានាបាននូវការថែទាំល្អបំផុតសម្រាប់ការអភិវឌ្ឍចក្ខុ
វិស័យរបស់កុមារ ផ្តល់ជូននូវផែនការព្យាបាលដែលត្រូវតាមតម្រូវការពិសេស
របស់កុមារម្នាក់ៗ។

ការព្យាបាលជំងឺទឹកនោម
ផ្អែមបាតភ្នែក

ការព្យាបាលជងឺទឹកដក់ក្នុង
ភ្នែក

ក្នុង​នាម​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ទឹក​នោម​ផ្អែម លោក​សាស្ត្រាចារ្យ ស៊ុន
សារិន ផ្តោត​លើ​ការ​គ្រប់​គ្រង​ផល​ប៉ះពាល់​នៃ​ជំងឺ​ទឹក​នោម​ផ្អែមទៅ​លើ​
សុខភាព​ភ្នែក។ គាត់ផ្តល់នូវការធ្វើរោគវិនិច្ឆ័យ និងផែនការព្យាបាល
ដើម្បីពន្យឺតការវិវត្តនៃជម្ងឺទឹកនោមផ្អែម ដើម្បីជួយអ្នកជំងឺរក្សាការមើល
ឃើញរបស់ពួកគេ។ ជាមួយនឹងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់
និងផ្តោតលើការអន្តរាគមន៍ទាន់ពេលវេលា លោកសាស្ត្រាចារ្យ ស៊ុន
សារិន ជួយអ្នកជំងឺក្នុងការរក្សាសុខភាពភ្នែក កាត់បន្ថយហានិភ័យ
នៃផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។

លោកសាស្ត្រាចារ្យ ស៊ុន សារិន ផ្តល់ការថែទាំដោយការធ្វើរោគវិនិច្ឆ័យ និង
ព្យាបាលជងឺទឹកដក់ក្នុងភ្នែក ដែលជាលក្ខខណ្ឌតម្រូវឱ្យមានការតាមដានជា
ប្រចាំ និងធ្វើអន្តរាគមន៍ទាន់ពេលវេលា។​ ប្រើប្រាស់ឧបករណ៍វិនិច្ឆ័យកម្រិត
ខ្ពស់ និងយុទ្ធសាស្ត្រព្យាបាលដែលតម្រូវទៅតាមស្ថានភាពរបស់អ្នកជំងឺ
គ្រប់គ្រងស្ថានភាពជម្ងឺ និងការពារការបាត់បង់ការមើលឃើញរបស់អ្នកជងឺ។
វិធីសាស្រ្តដ៏ទូលំទូលាយរបស់សាស្ត្រាចារ្យ ស៊ុន សារិន រួមមានការប្រើ
ប្រាស់ថ្នាំ ការព្យាបាលដោយឡាស៊ែរ និងការវះកាត់ក្នុងករណីចាំបាច់ ដែល
ធានាបាននូវលទ្ធផលល្អបំផុតសម្រាប់អ្នកជំងឺរបស់គាត់។

ការវះកាត់ត្របកភ្នែក

ការកែចក្ខុវិស័យជាមួយ
វ៉ែនតា

លោកសាស្ត្រាចារ្យ ស៊ុន សារិន ផ្តល់សេវាកម្មវះកាត់ត្របកភ្នែក ដែល
មិនត្រឹមតែជួយពង្រឹងរូបរាងរបស់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះ
ស្រាយបញ្ហាមុខងារដូចជា ត្របកភ្នែកធ្លាក់ចុះ ឬត្របកភ្នែកធ្លាក់ចុះ
ពោះពាល់ដល់គំហើញ។ ជំហាននីមួយៗត្រូវបានគ្រោងទុក និង
ប្រតិបត្តិយ៉ាងប្រុងប្រយ័ត្ន ដែលធានាថាអ្នកជំងឺគ្មានភាពភ័យខ្លាចនិង
ទទួលបាននូវរូបរាងត្របកភ្នែកដែលចង់បាន។ មិនហេតុផលវេជ្ជ
សាស្រ្ត ឬសម្ផស្សទេ លោកសាស្ត្រាចារ្យ ស៊ុន សារិន ផ្តល់ការថែទាំ
ដោយយកចិត្តទុកដាក់ដើម្បីធានាបានលទ្ធផលដែលមើលទៅដូច
ធម្មជាតិ និងពេញចិត្ត។

លោកសាស្ត្រាចារ្យ ស៊ុន សារិន ផ្ទាល់ធ្វើការពិនិត្យភ្នែកយ៉ាងលម្អិតដើម្បី
កំណត់ការកែតម្រូវការមើលឃើញដែលត្រឹមត្រូវបំផុតសម្រាប់អ្នកជំងឺ
ម្នាក់ៗ។ គាត់វាយតម្លៃដោយប្រុងប្រយ័ត្ននូវតម្រូវការរបស់បុគ្គលម្នាក់ៗ និង
ចេញវេជ្ជបញ្ជាវ៉ែនតាដែលផ្តល់នូវភាពច្បាស់ និងផាសុកភាពបំផុត។ មិនថា
សម្រាប់ការពិបាកមើលជិត ពិបាកមើលឆ្ងាយ ឬការមើលឃើញរូបភាពបែក
ស្រមោលនោះទេ លោកសាស្ត្រាចារ្យ ស៊ុន សារិន ធានាថាអ្នកជំងឺទទួល
បានវេជ្ជបញ្ជាដែលមានគុណភាពខ្ពស់ ដែលធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃ និង
គុណភាពនៃការមើលឃើញកាន់តែប្រសើរឡើង។

ប្តេជ្ញាចិត្តចំពោះការថែទាំភ្នែក
តាមសហគមន៍

ផ្តល់សេវាថែទាំភ្នែកដែលផ្តោតលើ
តម្រូវការជាក់លាក់របស់អ្នកជំងឺ

ទទួលការវះកាត់និងត្រឡប់ទៅ
ផ្ទះវិញនៅថ្ងៃតែមួយ

គ្លីនិកភ្នែករបស់យើងគឺប្តេជ្ញាបម្រើសហគមន៍របស់
យើងជាមួយនឹងផ្តល់ការថែទាំដែលមានគុណភាព
ខ្ពស់។ ដោយប្រើបច្ចេកវិជ្ជាចុងក្រោយបង្អស់
ផ្តោតលើការការពារ និងកែលម្អសុខភាពភ្នែក
របស់លោកអ្នក។ យើងខិតខំប្រឹងប្រែងដើម្បីក្លាយ
ជាគ្លីនិកដែលអាចទុកចិត្តបាន និងទទួលបាន
ទំនុកចិត្តខ្ពស់ពី មនុស្សគ្រប់គ្នា អតិថិជនទទួល
បានអារម្មណ៍ថាមានសុវត្ថិភាព និងមានតម្លៃ។

នៅគ្លីនិកភ្នែករបស់យើងផ្តល់អាទិភាពដល់តម្រូវការ
និងសុខុមាលភាពរបស់អ្នក។​ ក្រុមជំនាញរបស់
យើងត្រូវការពេលវេលាដើម្បីយល់ពីកង្វល់របស់អ្នក
និងផ្តល់ផែនការព្យាបាលទៅតាមត្រូវការ។
យើងផ្តោតលើការប្រាស្រ័យទាក់ទងច្បាស់លាស់
ការយល់ចិត្ត និងការសហការគ្នា ដើម្បីធានាថាអ្នក
ទទួលបានការថែទាំល្អបំផុត។ សុខភាពភ្នែករបស់
លោកអ្នកគឺជាអាទិភាពចម្បងរបស់យើង។

ទទួលបានបទពិសោធន៍ពីភាពងាយស្រួលនៃការវះកាត់
ភ្នែកឡើងបាយហើយត្រឡប់ទៅផ្ទះវិញ។ គ្រឿងបរិក្ខារ
ទំនើបៗ និងក្រុមជំនាញរបស់យើង ធ្វើឱ្យអ្នកអាចធ្វើការវះ
កាត់ជំងឺភ្នែកឡើងបាយ ហើយត្រឡប់មកផ្ទះវិញនៅថ្ងៃ
តែមួយ។ ជាមួយនឹងវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព
និងការយកចិត្តទុកដាក់ខ្ពស់ យើងផ្តល់អាទិភាពដល់ភាព
ងាយស្រួល និងសុវត្ថិភាពរបស់អ្នកពេញមួយដំណើរការ
ទាំងមូល។ ជឿជាក់លើយើងខ្ញុំដើម្បីផ្តល់ឱ្យអ្នកនូវការថែទាំ
ពិសេស និងទទួលបានលទ្ធផលដ៏ល្អ។

ចំណុចសំខាន់

បន្ទប់វះកាត់ស្អាត ផាសុកភាព

នៅគ្លីនិកភ្នែកអង្គររតនៈ យើងផ្តល់អាទិភាពដល់សុវត្ថិភាព និងអនាម័យគ្រប់ផ្នែកនៃការថែទាំ
របស់យើង។​ បន្ទប់វះកាត់របស់យើងត្រូវបានថែទាំយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវកម្រិតខ្ពស់
បំផុតនៃភាពស្អាត និងគ្មានមេរោគ ដោយផ្តល់នូវបរិយាកាសសុវត្ថិភាពសម្រាប់ការវះកាត់ទាំង
អស់។ យើងអនុវត្តតាមពិធីការគ្រប់គ្រងការឆ្លងមេរោគយ៉ាងតឹងរ៉ឹងដើម្បីការពារអ្នកជំងឺ និង
បុគ្គលិករបស់យើង ដោយធ្វើឱ្យប្រាកដថាការវះកាត់នីមួយៗត្រូវបានអនុវត្តក្នុងលក្ខខណ្ឌដែល
ត្រឹមត្រូវ។

ឧបករណ៍វិនិច្ឆ័យកម្រិតខ្ពស់

យើងប្រើប្រាស់ឧបករណ៍វិនិច្ឆ័យជំងឺភ្នែកនិងឧបករណ៍ធ្វើតេស្តចក្ខុវិស័យបច្ចេកវិទ្យាចុងក្រោយ
បំផុត ដើម្បីផ្តល់ការពិនិត្យភ្នែកយ៉ាងច្បាស់លាស់។ ម៉ាសុីន​ Slit lamp ផ្តល់នូវរូបភាពច្បាស់
ធានាបាននូវការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងផែនការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ការធ្វើ
តេស្តចក្ខុវិស័យដ៏ទូលំទូលាយរបស់យើង អនុញ្ញាតឱ្យយើងវាយតម្លៃការមើលឃើញរបស់អ្នក
រកឃើញបញ្ហាបង្កនិងផ្តល់នូវការថែទាំដ៏ល្អបំផុតដែលស្របតាមតម្រូវការរបស់អ្នក។

មានជណ្តើរយន្តសម្រាប់ភាពងាយស្រួលក្នុងការឡើងចុះ

យើងប្តេជ្ញាធ្វើឱ្យអ្នកជងឺឡើងចុះប្រកបដោយផាសុកភាពតាមដែលអាចធ្វើទៅបាន។ គ្លីនិករបស់
យើងត្រូវបានបំពាក់ដោយជណ្តើរយន្តទំនើបដែលអនុញ្ញាតការឡើងចុះងាយស្រួល និងគ្មានការ
រំខានពីជាន់មួយទៅជាន់មួយទៀត។ មិនថាអ្នកកំពុងជាសះស្បើយពីការវះកាត់ មានបញ្ហា
ប្រឈមក្នុងការចល័តទី ឬត្រូវការជំនួយជុំវិញខ្លួន ជណ្តើរយន្តរបស់យើងនិងផ្តល់នូវភាពងាយ
ស្រួលជូនលោកអ្នក។

ហាងវ៉ែនតាស្ថិតនៅក្នុងគ្លីនិកភ្នែក

ហាងវ៉ែនតាស្ថិតនៅក្នុងគ្លីនិកភ្នែករបស់យើងផ្តល់ជូននូវជម្រើសវ៉ែនតាយ៉ាងច្រើននិងមានគុណ
ភាពខ្ពស់។​ ទាំងនេះអនុញ្ញាតឱ្យអ្នកជំងឺរបស់យើងបំពេញតម្រូវការចក្ខុវិស័យរបស់ពួកគេដោយ
មិនចាំបាច់ទៅមើលទីតាំងច្រើនកន្លែង។ បុគ្គលិកដែលបានទទួលបានការបណ្តុះបណ្តាលរបស់
យើងនិងជួយលោកអ្នកក្នុងការជ្រើសរើសវ៉ែនតាដ៏ល្អឥតខ្ចោះ ធានាថាអ្នកនិងទទួលបាន
ដំណោះស្រាយដែលត្រូវនិងតម្រូវការរបស់លោកអ្នក។

ព័ត៌មានថ្មីៗ

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការគេហទំព័រ
ថ្មីរបស់គ្លីនិកភ្នែករបស់យើងខ្ញុំ។

នៅគ្លីនិកភ្នែកអង្គររតនៈ ជីប ម៉ុង 271 យើងផ្តល់សេវាពិសេសថែទាំភ្នែកឡើង
បាយដឹកនាំដោយលោកសាស្ត្រាចារ្យ ស៊ុន សារិន អ្នកឯកទេសដ៏គួរឱ្យទុកចិត្ត
ដែលមានបទពិសោធន៍ជាង 20 ឆ្នាំ។

ការយកចិត្តទុកដាក់របស់គាត់ក្នុងការលើកកម្ពស់សុខភាពភ្នែក និងការបណ្តុះ
បណ្តាលគ្រូពេទ្យេជំនាន់ក្រោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គាត់
ចំពោះសហគមន៍។

ការថែទាំភ្នែកដែលផ្តោតលើតម្រូវការជាក់លាក់របស់អ្នកជំងឺ​ យើងខ្ញុំធានាថា
អ្នកជំងឺគ្រប់រូបទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។

សូមអានគេហទំព័ររបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្ម និងរបៀប
ដែលយើងអាចជួយអ្នកឱ្យសម្រេចបាននូវសុខភាពភ្នែកដ៏ល្អប្រសើរ។

សូមស្វាគមន៍មកកាន់គេហទំព័រថ្មីរបស់យើង

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ គ្លីនិកភ្នែកអង្គររតនៈ ជីប ម៉ុង ២៧១ បាន
រៀបចំសិក្ខាសាលាដោយឥតគិតថ្លៃស្តីពីជំងឺទឹកនោមផ្អែមបបាតភ្នែកដែល ដឹកនាំ
ដោយលោកសាស្ត្រាចារ្យ ស៊ុន សារិន។

គាត់បានចែករំលែកការយល់ដឹងអំពីសុខភាពភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមបាត
ភ្នែក ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមទៅលើភ្នែក សារៈសំខាន់នៃការរកឃើញ
ដំបូង និងជម្រើសនៃការព្យាបាលដែលងាយស្រួលយល់។

សិក្ខាសាលាបានស្វាគមន៍អ្នកចូលរួមចំនួន 12 នាក់ដែលពួកគាត់បានសម្តែងការ
ដឹងគុណចំពោះឱកាសអប់រំដ៏មានតម្លៃនេះ។

សូមរង់ចាំសម្រាប់សិក្ខាសាលានាពេលខាងមុខនេះប្រធានបទដូចជា ការព្យាបាល
ជំងឺភ្នែកឡើងបាយ ជំងឺទឹកនោមផ្អែមបាតភ្នែក និងការថែរក្សាសុចភាពភ្នែក!



សិក្ខាសាលាអំពីជំងឺទឹកនោមផ្អែមបាតភ្នែក:

លោកសាស្ត្រាចារ្យ ស៊ុន សារិន ចែករំលែកចំណេះដឹង

កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ គ្លីនិកភ្នែកអង្គររតនៈ ជីប ម៉ុង ២៧១ បាន
រៀបចំសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹងអំពីជំងឺភ្នែកឡើងបាយ។

សិក្ខាសាលានេះបានទទួលស្វាគមន៍អ្នកចូលរួមចំនួន ៩ នាក់ដែលចូលរួមដើម្បី
ទទួលបានចំណេះដឹងអំពីជំងឺភ្នែកឡើងបាយ ការរកកត់សម្គាល់រោគសញ្ញាដំបូង
និងជម្រើសនៃការព្យាបាល។


លោកសាស្ត្រាចារ្យ ស៊ុន សារិន បានដឹកនាំនិងធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលា
នេះ ថែមទាំងផ្តល់ជូនការពិនិត្យភ្នែកដោយផ្ទាល់ដល់អ្នកចូលរួមទាំងអស់ផងដែរ។


យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានចូលរួមក្នុង
សិក្ខាសាលានេះ។ ព្រោះការចូលរួមរបស់លោកអ្នកបានធ្វើឱ្យសិក្ខាសាលានេះ
ទទួលបានភាពជោគជ័យ!

ស្វែងយល់អំពីជំងឺភ្នែកឡើងបាយ៖ សិក្ខាសាលាស្តីអំពីជំងឺភ្នែកឡើងបាយ
ទទួលបានភាពជោគជ័យយ៉ាងរលូននៅគ្លីនិកភ្នែកអង្គររតនៈ

វីដេអូអំពីគ្លិនិក

0.0s

0.0s

0.0s

0.0s

ទីតាំងនិងព័ត៌មានបន្ថែម

អាសយដ្ឋាន

Commercial ជីបមុង​ លែន ម៉ាក, ផ្ទះលេខ 12A 8A លេខផ្លូវ,
271, Phnom Penh 12354

លេខទូរស័ព្ទ: 097 666 3266

អ៊ីមែល: profsarineyeclinic@gmail.com


ម៉ោងដំណើរការរបស់គ្លីនិក

ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ​ (ដំណើរការរៀងរាល់ថ្ងៃ):

8:00 - 19:00

ឈប់សម្រាក់នៅថ្ងៃបុណ្យជាតិ

គ្លីនិកភ្នែកអង្គររតនៈ ជីប ម៉ុង 271

Copyright© 2025 Angkor Ratanak Eye Clinic Chip Mong 271
Produced by